កម្ពុជាបណ្តេញជនជាតិវៀតណាម ២១នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ:នៅថ្ងៃ ទី១១ ខែមេសា ឆ្នាំ២០២៥
កម្ពុជាបានបណ្តេញជនជាតិវៀតណាម ២១នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ពាក់ព័ន្ធករណីរំលោភលើសេចក្តីទុកចិត្ត លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន
បើតាមលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២១នាក់ (ស្រី៥នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីរំលោភលើសេចក្តីទុកចិត្ត លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។
ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីនាយកដ្ឋានចារកម្ម ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង និងខេត្តកណ្តាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕ដោយ ព្រាប ស