ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខសញ្ញាជនសង្ស័យដែលបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ
ភ្នំពេញ:ដោយមានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ខែមេសាឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខសញ្ញាជនសង្ស័យដែលបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៩រហូតដល់ថ្ងៃទី១១ខែមេសាឆ្នាំ២០២៥ សរុបចំនួន២១នាក់ក្នុងប្រតិបត្តិការបង្រ្កាបសរុបចំនួន០៧ករណីដែលជនសង្ស័យទាំងនេះបានធ្វើសកម្មភាព អំពើឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ចំនួន០៣ករណីឃាត់ខ្លួន០៦នាក់ (មុខសញ្ញាទើបផុតទោសចេញពីពន្ធនាគារ០២នាក់)ករណីលួចបន្លំ០២ករណីឃាត់ខ្លួន០៤នាក់ ករណីហិ..ង្សាចំនួន០១ករណីឃាត់ខ្លួន០៥នាក់និងករណីក្លែងនិងប្រើប្រាស់ឯកសណ្ឋានសមត្ថកិច្ច០១ករណីឃាត់ខ្លួន០៦នាក់៕ដោយ ព្រាប ស