ឃាត់ខ្លួនជនជាតិចិនម្នាក់ បន្ទាប់ពីរកឃើញកាន់កាប់អាវុធដោយខុសច្បាប់

ខេត្តព្រះសីហនុ ៖ យប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ២៣:៣០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបំពេញបេសកកម្មត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅលើផ្លូវជាងលីមចាស់ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ កងកម្លាំងបានឈប់ត្រួតពិនិត្យរថយន្តម៉ាក MUSTANG ពណ៌ក្រហម ស្លាកលេខ កម្ពុជា CHH.NA.9 ដែលបើកបរដោយជនជាតិចិន ១នាក់បានរកឃើញ ៖
• អាវុធ ០១ដើម ម៉ាក ZORAKI លេខសម្គាល់ 2914-TD
• បង់ ០១ និងគ្រាប់ចំនួន ១២គ្រាប់
• គ្រឿងញៀនមួយចំនួន នៅក្នុងកាបូប
ជនសង្ស័យត្រូវបានយកមកសួរនាំ និងស្រាវជ្រាវជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ហើយស្នើបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ។
អត្តសញ្ញាណជនសង្ស័យ៖
• ឈ្មោះ: SHI DENG FENG
• ភេទ: ប្រុស
• អាយុ: ៣៦ឆ្នាំ
• ជនជាតិ: ចិន
• លិខិតឆ្លងដែន: មិននៅជាប់ខ្លួន
• ទីលំនៅបច្ចុប្បន្ន: ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
សូមបងប្អូនប្រជាពលរដ្ឋជួយសហការជូនដំណឹងអំពីអាវុធខុសច្បាប់ ឬសកម្មភាពបង្កគ្រោះថ្នាក់ ដល់សមត្ថកិច្ចទាន់ពេលវេលា ដើម្បីការពារ សុវត្ថិភាពសាធារណៈ ៕ដោយ inter 177

អត្ថបទដែលជាប់ទាក់ទង