អធិការដ្ឋាននគរបាលខណ្ឌសែនសុខហៅយុវជនមួយក្រុមមកណែនាំ និងដកហូតឯកសណ្ឋាន ក្រោយចងក្រងគ្នាជាក្រុម មកសម្រួលចរាចរណ៍នៅផ្លូវសហព័ន្ធរុស្ស៉ី
ភ្នំពេញ)៖ យុវជនមួយក្រុមដែលចងក្រងគ្នាជាមួយក្រុម មានរៀបចំជាឯកសណ្ឋានឈុតដូចគ្នាទៀតនោះ ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ហៅទៅអប់រំណែនាំ និងដកហូតឯកសណ្ឋាន បន្ទាប់ពីពួកគេទៅសម្រួលចរាចរណ៍នៅមហាវិថីសហព័ន្ធរុស្ស៉ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ក្រុមយុវជនដែលត្រូវសមត្ថកិច្ចនាំមកអប់រំណែនាំ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ គឺជាក្រុមដែលធ្លាប់ជិះម៉ូតូបើកផ្លូវមុខរថយន្ដសង្គ្រោះបន្ទាន់ ហើយត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចហាមឃាត់ជាច្រើនលើកច្រើននាពេលកន្លងមក។ដោយ ព្រហ្ម ពៅ