មន្ទីរព័ត៌មានខេត្តព្រះវិហារប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ខេត្តព្រះវិហារ:នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ ពិតជាមានកិត្តិយសក្រៃលែងដែលបានគណៈគ្របគ្រង លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្សនៃអនុវិទ្យាល័យសង្គមថ្មី អញ្ជើញមកធ្វើការសម្ដែងរបាំត្រុដិដ៏វិចិត្រ នៅមន្ទីរព័ត៌មាខេត្តព្រះវិហារ។
ដើម្បីបណ្ដេញឧបទ្រពចង្រៃ
និងទទួលទេវតាឆ្នាំថ្មី!
ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ គ.ស២០២៥ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ។
ការសម្ដែងរបាំត្រុដិនេះ មិនត្រឹមតែជាការបង្ហាញពីសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ជាតិប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមបណ្ដេញនូវឧបទ្រពចង្រៃ គ្រោះកាចនានាដែលកើតមានក្នុងឆ្នាំចាស់ និងជាការទទួលទេវតាឆ្នាំថ្មីប្រកបដោយសិរីសួស្ដី ជ័យមង្គល សេចក្ដីសុខ សេចក្ដីចម្រើន និងសុភមង្គល។ លើសពីនេះ របាំនេះក៏ជាការបួងសួងសុំឱ្យទទួលបានភាពជោគជ័យគ្រប់ប្រការក្នុងការបំពេញភារកិច្ចសម្រាប់ឆ្នាំថ្មីផងដែរ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ មន្ទីរព័ត៌មានខេត្តព្រះវិហារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសេចក្ដីសប្បុរស និងការចូលរួមពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមរបាំត្រុដិ នៃអនុវិទ្យាល័យសង្គមថ្មី និងសូមជូនពរឱ្យទទួលបាននូវពរជ័យ សិរីមង្គល វិបុលសុខ និងជោគជ័យគ្រប់ប្រការ។ដោយ inter 07

អត្ថបទដែលជាប់ទាក់ទង