មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សេចក្តីអំពាវនាវជូនប្រជាពលរដ្ឋ
ព្រះវិហារ:នៅព្រឹក
ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះចែកសេចក្ដីអំពាវនាវស្ដីពីការបង្កា និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុននេះ នៅតាមទីតាំងសំខាន់ៗរួមមាន៖
១.មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្ត ២.ស្ថានីយ៍អចល័តថ្លឹងយានយន្ត អូរពោធិ៍-ខេត្តព្រះវិហារ ៣.សាខាក្រមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ៤.សាខាសាលាបង្រៀងបើកបររថយន្ត ៥.សាខាក្រុមហ៊ុនHonda ខេត្តព្រះវិហារ ៦.ចំណតរថយន្ត ៧.ធនាគារ មីក្រូហិរញ្ញវត្ថុ ៨.ហាងលក់ម៉ូតូ សរុបចំនួន៧០សន្លឹក។
ជាមួយគ្នានេះដែរ ក៏បានធ្វើការផ្សព្វផ្សាយ តាមបណ្ដាញសង្គម Facebookpage របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។ដោយឡែកអាជ្ញាធរ និងសមត្ថកិច្ច តាមបណ្ដាស្រុកពាក់ព័ន្ធ ក៏បានចងបដារផ្សព្វផ្សាយអំពីសុវត្ថិភាពចរចាណ័ផ្លូវគោកផងដែរ ដោយក្រុមការងារបានប្រេីប្រាស់សម្ភារផ្សព្វផ្សាយមួយចំនួនរួមមាន៖
-បដារផ្សព្វផ្សាយ ចំនួន០៩ផ្ទាំង
-ស្ទីកឃ័រចំណាំងផ្លាត (ពណ៌លឿង) ចំនួន២០០សន្លឹក។
សូមចូលរួមគោរពច្បាប់ស្តីពីចរចារណ៍ផ្លូវគោកទាំងអស់គ្នា! ដើម្បីឱ្យការជួបជុំគ្រួសារក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ជាថ្ងៃជួបជុំដោយក្តីសប្បាយរីករាយ គ្មានទុក្ខសោកដោយករណីគ្រោះថ្នាក់ចរាចរណ៍!៕ដោយ inter 07