បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីសូត្រមន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រះវិហារ:នៅវេលាម៉ោង ០៧:០០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីសូត្រមន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដែលឈានចូលមកដល់នាពេលខាងមុខ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានអហក្រុង ស្រុក មេបញ្ជាការកងអនុសេនាធំចល័ត និងនាយ នាយរងអហខេត្តព្រះវិហារ ជាច្រើនរូបទៀត។ នៅក្នុងពិធីនោះផងដែរ លោកឧ.ត្រី មេបញ្ជាការ បានប្រគេនដល់ព្រះសង្ឃចំនួន ០៧អង្គ នូវបច្ច័យចំនួន ៦២០.០០០រៀល និងគ្រឿងឧភោគបរិភោគមួយចំនួនរួមមានៈ អង្ករ ១០ការ៉ុង មី០៣កេស ទឹកសុទ្ធ ០៣កេស ទឹកផ្លែឈើ ០៣កេស ទឹកត្រី ០៣យួរ ទឹកស៊ីអ៉ីវ ០៣យួរ អំបិល ០៣គីឡូ ស្ករស ០៣គីឡូ ប៊ីចេង ០៣គីឡូ ខ្ទឹមស ០៣គីឡូ។ ដោយintre07

អត្ថបទដែលជាប់ទាក់ទង