លោក សម សេរី ត្រូវបានលើកលែងទោស
លោក សម សេរី ត្រូវបានលើកលែងទោស
យោងតាមព្រះរាជក្រឹត្យ លោក សម សេរី ដែលជាប្រធានរណសិរ្យរំដោះជាតិខ្មែររស់នៅប្រទេសដាណឺម៉ាក ត្រូវបានលើកលែងទោសនៅរសៀលថ្ងៃអាទិត្យ ទី០៦ ខែមេសា។ ការលើកលែងទោសនេះ គឺបន្ទាប់ពីលោក សម សេរី បានប្រកាសរំលាយចោលរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស និងបានសរសេរលិខិតស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកលែងទោស ដើម្បីបានវិលចូលស្រុកវិញ៕