ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួលទ្រព្យសកម្ម និងសម្ភារសុខភាពអនាម័យ

ព្រះវិហារ:
នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួលទ្រព្យសកម្ម និងសម្ភារសុខភាពអនាម័យ
ជូនគ្រួសារក្រីក្រ នៃគម្រោង ពន្លឿនការស្តារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់ គ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ-១៩ (ហៅកាត់ ACRP) របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) ក្រោមជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈ ក្រសួងផែនការ នៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។
ដោយមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលខេត្ត លោកស្រី ប្រធានមន្ទីរផែនការ លោក លោកស្រី អភិបាលរងស្រុករវៀង មន្ត្រីរាជការមន្ទីរផែនការ និងមន្ត្រីរដ្ឋបាលស្រុកជាច្រើនរូប រួមជាមួយ
ប្រជាពលរដ្ឋចំនួន ៥៩៨គ្រួសារ ស្ថិតនៅឃុំរមទម ស្រុករវៀង ទទួលបានសម្ភារៈកសិកម្ម អនាម័យ ពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា(UNDP) ក្រោម ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនតាមរយ:ក្រសួងផែនការ។ដោយ inter168

អត្ថបទដែលជាប់ទាក់ទង