ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ
ព្រះវិហារ:កាលពីព្រឹក
ថ្ងៃច័ន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ពស័ក ព.ស២៥៦៨ គ.ស២០២៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិក កម្មករ តាមការដ្ឋាននានា ក្រោយវិលត្រឡប់មកពីស្រុកកំណើតជួបជុំគ្រួសារ បន្ទាប់ពីបានឈប់សម្រាកជាច្រើនថ្ងៃក្នុងឱកាសនៃពិធីបុណ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
នៅក្នុងឱកាសនោះដែរលោក សំ លាងទ្រី បានមានប្រសាសន៍ណែនាំដល់ បុគ្គលិក កម្មករ ដែលត្រូវវិលត្រឡប់ទៅកាន់ការដ្ឋានរៀងៗខ្លួន សូមបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ យកចិត្តថែទាំគ្រឿងចក្រ ក៏ដូចជាសម្ភារផ្សេងៗនៅក្នុងការដ្ឋានឱ្យបានល្អ ដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង ត្រូវមានការប្រុងប្រយ័ត្នជានិច្ច រាល់ពេលឡើងបើកបររថយន្ត ឫគ្រឿងចក្រ ត្រូវត្រួតពិនិត្យជុំវិញ ឫផ្នែកខាងក្រោមរថយន្តឫគ្រឿងចក្រ ការពារគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ត្រូវពាក់ឯកសណ្ឋានជានិច្ចពេលកំពុងបំពេញការងារនៅលើដងផ្លូវ ពិសេសមិនត្រូវសេពគ្រឿងស្រវឹងក្នុងពេលបំពេញការងារជាដាច់ខាត៕ ដោយ inter07