បុរសម្នាក់តាំងខ្លួនជាសមត្ថកិច្ចចូលផឹកស៊ី មិនគិតលុយឱ្យគេ ពេលនេះក្របួចបានហើយ
ភ្នំពេញ៖ បុរសម្នាក់បានតាំងខ្លួនជានគរបាលផ្នែកពន្លត់អគ្គិភ័យ បានចូលផឹកស៊ីក្នុងហាងមួយកន្លែង ក្នុងសង្កាត់កំបូល ខណ្ឌកំបូល មិនបានគិតលុយអោយគេហើយថែមទាំងយកទូរស័ព្ទម្ចាស់ហាងទៅបាត់។ ក្រោយកើតហេតុ សមត្ថកិច្ចបានតាមស្រាវជ្រាវ ឃាត់ខ្លួន ជនសង្ស័យ បាននៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅចំណុចមុខសាលាបឋមសិក្សាហ៊ុនសែនព្រែកគយ ភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមាន ឈ្មោះ ផន រតនៈ អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ។ សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៨ ខែមេសា ជនសង្ស័យ បានចូលទៅហាងផឹកស៊ីមួយកន្លែង ដោយតាំងខ្លួនជាមន្រ្តីផ្នែកពន្លត់អគ្គិភ័យ បានហៅស្រាបៀរ ហើយបានខ្ចីទូរស័ព្ទរបស់ម្ចាស់ ដើម្បីចាក់ចម្រៀងស្តាប់។ ក្រោយពីផឹកស៊ីបានមួយសន្ទុះ ជនសង្ស័យ ក៏បានឆ្លៀតឪកាស គេចខ្លួន យកទាំងទូរស័ព្ទ និងមិនបានគិតលុយអោយម្ចាស់ហាងថែមទៀត។
សូមបញ្ជាក់ថា ជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណី រំលោទលើទំនុកចិត្ត (លួចយកទូរស័ព្ទ) កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៦ និង ៤០ នាទី នៅចំណុចផ្លូវបេតុងលេខ៤២ ភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យត្រូវបាន នគរបាលខណ្ឌកំបូល នាំយកទៅសាកសួរ និងកសាងសុំណំរឿងបន្តតាមនីតិវិធី៕