នារីម្នាក់ត្រូវបានបុរសម្នាក់ចាប់ រំលោភ មិនបានសម្រេចរួច វាយអោយរងរបួសធ្ងន់
ភ្នំពេញ ៖ នារីម្នាក់បានជិះម៉ូតូ១គ្រឿងជាមួយបុរសម្នាក់ ដែលត្រូវជាមិត្តភក្ដិសង្សាររបស់បងស្រីខ្លួន ហើយក៏ត្រូវជននោះលួងលោម ចូលផ្ទះសំណាក់ ប៉ុន្តែនាងមិនព្រម បន្ទាប់មកជននោះក៏បានដឹក ទៅកាន់កន្លែង ស្ងាត់ រួចក៏ធ្វើ សកម្មភាព ចាប់ រំលោភ តែមិនបានសម្រេច ធ្វើអោយជនសង្ស័យខឹងក៏បានរួច វាយ បណ្ដាលអោយនារីរូបនោះរងរបួសធ្ងន់ហើយជនសង្ស័យប្លន់ យក ទូរសព្ទ និង លុយមួយចំនួនរួចជិះម៉ូតូគេចខ្លួនបាត់។
ហេតុការណ៍ ខាង លើ នេះ បានកើតឡើងកាលពីវេលា ម៉ោង ៤ជិតភ្លឺថ្ងៃ ទី ២៣ ខែ មេសា ឆ្នាំ ២០២៥ នៅចំណុចដីវាល ស្ថិត នៅ តាម បណ្ដោយ ផ្លូវ ក្រវាត់ ក្រុង ទី ៣ ភូមិគោកខ្សាច់ សង្កាត់ ប្រឡះ ឡាង ខណ្ឌ កំបូល រាជធានី ភ្នំពេញ ។
ជនរងគ្រោះឈ្មោះឌីន ចាន់រី ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិរលាំង ឃុំត្បែង ខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រងរបួសផ្ទៃមុខនិងបាក់ធ្មេញធ្ងន់ធ្ងរ ។ នាងត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកជនសង្ស័យមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ។
ជនរងគ្រោះបានអោយដឹង ថានៅ មុន ពេល កេីត ហេតុ នាងបាន ជួន បង ស្រី របស់ ខ្លួន ជួប សង្សារ គាត់ នៅ កន្លែងមួយ ម្ដុំកាណាឌីយ៉ា សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ហើយបានផឹកសុីជុំគ្នានៅទីនោះ ដោយក្នុងនោះក៏មានជនសង្ស័យម្នាក់ដែលជាមិត្តភក្ដិសង្សាររបស់បងស្រីនាងផងដែរ ។ លុះក្រោយមកបងស្រីរបស់បានទៅជាមួយសង្សារ ចំណែករូបនាងត្រូវបានជនសង្ស័យដឹកចេញកន្លែងផឹកសុី ហើយជននោះបានបបួល នាង ទៅ ចូល ផ្ទះ សំណាក់មួយកន្លែងតែ នាងមិន យល់ ព្រម ។ ខណៈនោះជន សង្ស័យ បាន ដឹក នាងទៅកាន់កន្លែង ដីវាលស្ងាត់ ស្ថិត នៅ តាម បណ្ដោយ ផ្លូវ ក្រវាត់ ក្រុង ទី ៣ ភូមិគោកខ្សាច់ សង្កាត់ ប្រឡះ ឡាង ខណ្ឌ កំបូល រាជធានី ភ្នំពេញ ។
នារីរងគ្រោះបាននិយាយទៀតថា បន្ទាប់មកជនសង្ស័យបានធ្វើ សកម្មភាព ចាប់រំលោភនាង ប៉ុន្តែនាងមិនព្រមទើបរំលោភមិនបានសម្រេច ហើយជននោះក៏បានវាយ នាងបណ្ដាលអោយរងរបួសមុខនិងបាក់ធ្មេញ ហើយនាងបានធ្វើជាសន្លប់ ទើបជននោះឈប់វាយ រួចប្លន់ យក ទូរសព្ទ ១គ្រឿង និង លុយ ចំនួន ២០មុឹន រៀល ជិះម៉ូតូគេចខ្លួនបាត់ ។ ក្រោយមកនាងបាន ស្រែក ហៅ អោយ គេ ជួយ នៅ ពេល នោះ ដែរ ក៏ ឃើញមាន រថយន្ត កុងតឺន័រ មួយគ្រឿង បេីក មក ដល់ ចំណុច កេីត ហេតុនិងបានឈប់ ហើយអ្នកបើកបររថយន្តកុងតឺន័រនិងប្រពន្ធបានជួយដល់រូបនាង ដោយបានរាយការណ៍ដល់សមត្ថកិច្ច ព្រមទាំងហៅរថយន្តពេទ្យដឹកនាងទៅកាន់មន្ទីរពេទ្យ ។
បុរសអ្នកបើករថយន្តកុងតឺន័របាន និយាយថា ខណៈគាត់កំពុងបើករថយន្តតាមផ្លូវក្រវាត់ក្រុងទី៣ បានប្រទះឃើញស្រ្តីខាងលើកំពុងឈរស្ទាក់ផ្លូវអោយជួយដោយមានឈាមពេញមុខ និងខ្លួនប្រាណ គាត់ក៏បានឈប់រថយន្តរួចសួរ នាំ ហើយនាង ឆ្លើយ ថា ត្រូវ គេ ចាប់រំលោភនិងវាយ ប្លន់ យក ទ្រព្យ សម្បត្តិ ហើយ ទំលាក់ ទុក ចោល ។ បន្ទាប់ គាត់ក៏បាន ទាក់ទង ទៅ ប្រពន្ធ របស់ គាត់អោយមក ជួយ និងរាយការណ៍ជូនសមត្ថកិច្ចអោយទៅធ្វើការស្រាវជ្រាវរកជនសង្ស័យតាមជំនាញ និងហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕